សំណួរនិងចម្លើយ

យើងខ្ញុំជា Brother Cash ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ដោយផ្តើមអភិវឌ្ឍបច្ចេកវិជ្ជាហិរញ្ញវត្ថុសម្រាប់បំពេញតម្រូវការសាច់ប្រាក់បន្ទាន់ប្រើប្រាស់ផ្ទាល់ខ្លួនដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសអ្នកនៅបណ្តាខេត្តឆ្ងាយៗពីរាជធានីភ្នំពេញតាមប្រព័ន្ធអ៊ីនធឺណិត។ យើងខ្ញុំផ្ដល់សាច់ប្រាក់តាមរយៈប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយភាពបត់បែនស្របតាមស្ថានភាពរបស់លោកអ្នក ​ក្នុងបំណងបន្ថែមគុណតម្លៃនិងធានានូវតម្លាភាព ងាយមិនស្មុគស្មាញព្រមទាំងលឿនរហ័សទៀតផង។

ជាប្រជាពលរដ្ឋកម្ពុជាៈ កំពុងរស់នៅក្នុងប្រទេសកម្ពុជាជាបុគ្គលិកៈ លោកអ្នកត្រូវមានការងារមួយច្បាស់លាស់ដែលកំពុងបំរើការងារនៅតាមស្ថាប័នរដ្ឋ ,ក្រុមហ៊ុនឯកជននិងអង្គការក្រៅរដ្ឋាភិបាលដែលមានប្រាក់បៀវត្សទៀងទាត់។

រូបមន្តសាមញ្ញសម្រាប់គណនាកម្ចីដែលបានបង្ហាញ​​ និងគណនាកម្រៃសរុបជាមួយប្រាក់ដើមបានខ្ចី ទៅតាមទំហំ និងរយ: ពេលដែលលោកអ្នកបានចង់ប្រើប្រាស់។ ទិន្នន័យទាំងអស់នេះអំពីកម្ចី នឹងត្រូវបានផ្ដល់ជូនលោកអ្នកតាមសារទូរស័ព្ទម្ដងទៀត ពេលលោកអ្នកយល់ព្រមទទួលយកការអនុម័តកម្ចី។

សម្រាប់តំណាក់កាលដំបូងនៃប្រតិបត្តិការលោកអ្នកដែលមានទីលំនៅជាក់លាក់ពិតប្រាកដនៅក្នុងខេត្តបន្ទាយមានជ័យ, បាត់ដំបង, សៀមរាប និងប៉ៃលិន ត្រូវទទួលបានឳកាសមុនគេ។

លោកអ្នកគ្រាន់តែត្រៀមឲ្យមានព័ត៌មានមួយចំនួនដូចខាងក្រោម៖ ព័ត៌មានផ្ទាល់ខ្លួនៈ អត្តសញ្ញាណប័ណ្ណ, ទីលំនៅ, លេខទូរស័ព្ទ, អុីម៉េល ព័ត៌មានអំពីការងារៈ ប័ណ្ណសម្គាល់ខ្លួន, កិច្ចសន្យាការងារ

លោកអ្នកអាចស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖

           ១. លោកអ្នកជារស់នៅក្រៅតំបន់គោលដៅ(ខុសខេត្ត)

           ២. លោកអ្នកមិនទាន់ទូទាត់បំណុលចាស់ជាមួយ Brother Cash

           ៣. លោកអ្នកមានប្រវត្តិបំណុលមិនល្អពីមុនមក

           ៤. លោកអ្នកផ្តល់ព័ត៌មានក្លែងក្លាយ

បើផ្ទុយពីស្ថានភាពអវិជ្ជមានខាងលើ សូមលោកអ្នកមេត្តាទាក់ទងមកកាន់លេខទូរស័ព្ទៈ (855)77 43 53 18 - 16 53 53 32 ជាបន្ទាន់។ យើងខ្ញុំរីករាយក្នុងការបន្តសហការជាមួយលោកអ្នកជានិច្ច។

Brother Cashនឹងដំណើរការពិនិត្យឯកសាររបស់លោកអ្នកមិនអោយលើសពី១២ម៉ោងក្រោយលោកអ្នកដាក់ពាក្យស្នើសុំកម្ចីចប់សព្វគ្រប់។ ក្រោយកម្ចីត្រូវបានអនុម័តរយៈពេលតែ០១ម៉ោងប៉ុណ្ណោះលោកអ្នកនឹងទទួលបានសាច់ប្រាក់យកទៅប្រើប្រាស់បានភ្លាមៗ។

លោកអ្នកអាចស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖

         ១. លោកអ្នកផ្តល់ព័ត៌មានក្លែងក្លាយ

         ២. សហការីយើងខ្ញុំទាក់ទងតាមទូរស័ព្ទទៅលោកអ្នក តែគ្មានអ្នកទទួល

បើផ្ទុយពីស្ថានភាពអវិជ្ជមានខាងលើ សូមលោកអ្នកមេត្តាទាក់ទងមកកាន់លេខទូរស័ព្ទៈ (855)77 43 53 18 - 16 53 53 32 ជាបន្ទាន់។យើងខ្ញុំរីករាយក្នុងការបន្តសហការជាមួយលោកអ្នកជានិច្ច។

យើងខ្ញុំរីករាយណាស់ដែលលោកអ្នកមានចំណូលល្អប្រសើរជាងមុនហើយអាចទូទាត់សងប្រាក់មកវិញបានមុនពេលកំណត់។​ យើងខ្ញុំទទួលដោយគ្មានពិន័យអ្វីឡើយ។

ទំនួលខុសត្រូវនិងភាពស្មោះត្រង់ជាកត្តាចាំបាច់នៃកិច្ចសហការរវាងយើងខ្ញុំនិងលោកអ្នក។ ដើម្បីបង្ការការពារករណីនេះកើតឡើងនិងផ្តល់ភាពងាយស្រួលយើងខ្ញុំបានដាក់បញ្ចូលជាផ្នែកនៃកិច្ចសន្យាខ្ចីប្រាក់ ជាសារផ្ញើរទៅកាន់អ៊ីម៉ែលឬទូរស័ព្ទដៃរបស់លោកអ្នក ដែលមានព័ត៌មានអំពីកាលបរិចេ្ឆទសងត្រឡប់កម្ចី។​ យើងខ្ញុំសង្ឃឹមនិងជឿជាក់ថាលោកអ្នកនឹងសងត្រឡប់កម្ចីឲ្យបានទាន់ពេលដើម្បីជៀសវាងការពិន័យ(ករណីបង់យឺតយ៉ាវត្រូវទទួលពិន័យពីរដងនៃប្រាក់កម្រៃដោយគិតតាមសមមាត្រតាមចំនួនថ្ងៃយឺត)។